លំពែងមោកស័ក្តិ

លំពែងមោកស័ក្តិ
កុម្ភកាណ៌ដែលត្រូវជាប្អូនបង្កើតរបស់ក្រុងរាពណ៌ បានប្រើលំពែងមោកស័ក្តិដើម្បីគប់ទៅលើព្រះល័ក្ស្មណ៍ នៅពេលដែលព្រះល័ក្ស្មណ៍ត្រូវមួយលំពែងនេះហើយ ព្រះអង្គក៏ដួល ហើយលំពែងនោះក៏ដុះទៅជាដើមឈើធំមួយ ដោយអាណិតព្រះអនុជ ព្រះរាមក៏ព្យាយាមដកលំពែងនោះចេញ តែដកមិនរួច ព្រោះថាវាដុះចាក់ឬស ។
វិភេសន៍ ជាប្អូនរបស់ក្រុងរាពណ៍ ដែលចូលដៃជាមួយព្រះរាម បានប្រាប់ថា គេត្រូវព្យាបាលព្រះល័ក្ស្មណ៍ដោយរុក្ខជាតិឱសថមួយ ដែលមានដុះនៅលើភ្នំតិណជាតិ នៅក្បែរភ្នំកៃលាស ហើយត្រូវបេះយកថ្នាំនោះមកព្យាបាលឲ្យបានមុនព្រះអាទិត្យរះ ។ ហនុមានក៏ទទួលបេសកកម្មនេះ ដោយជាដំបូងហនុមានបានហោះទៅវិមានព្រះអាទិត្យ ដើម្បីព្រលែងសេះអូសរទេះរបស់ព្រះអាទិត្យជាមុនសិន ដើម្បីពន្យាពេលព្រះអាទិត្យរះ បន្ទាប់មកហនុមានក៏ហោះទៅកាន់ភ្នំតិណជាតិ ដោយហនុមានមិនអាចរកឃើញរុក្ខជាតិថ្នាំនោះបាន ហើយដោយខ្លាចយឺតពេលទៀតនោះ ហនុមានក៏កាច់យកភ្នំតិណជាតិមួយទាំងមូល ដោយទ្រវាយកមកកាន់បន្ទាយរបស់ទ័ពពានរ នៅលើកោះលង្កា ។ គ្រាន់តែហនុមានទ្រភ្នំហោះមកជិតភ្លាម លំពែងមោកស័ក្តិក៏អស់ឫទ្ធិ ហើយព្រះល័ក្ស្មណ៍ក៏ដឹងខ្លួន និងជាសះស្បើយឡើងវិញ ។



EmoticonEmoticon