ទ្វារខ្មោច គឺជាទ្វារខាងកើតរបស់ក្រុងអង្គរធំ 
ដែលចូលចំប្រាសាទបាយ័នពីទិសខាងកើត ដោយចង់រក្សាទ្រង់ទ្រាយដើមរបស់ទ្វារក្រុង 
ទ្វារក្រុងខាងកើត (ទ្វារខ្មោច) និងទ្វារក្រុងខាងលិច របស់ក្រុងអង្គរធំ 
ត្រូវរក្សាទុកលក្ខណៈដើម មិនត្រូវបានប្រើប្រាស់ជាផ្លូវចរាចរណ៍នោះទេ ។ 
ក្រុងអង្គរធំមានទ្វារ (គោបុរៈ) ចំនួន ៥ ដែលក្នុងនោះមាន ២មកពីខាងកើត 
មួយគឺទ្វារជ័យ ដែលចូលចំទីលានជល់ដំរី និងមួយទៀតគឺទ្វារខ្មោចនេះឯង 
ធម្មតាទីក្រុងដែលមានកំពែងព័ទ្ធជុំវិញ បួនជ្រុង 
ច្រើនមានទ្វារក្រុងតែបួននោះទេ ដូចជាទ្វារក្រុងរបស់ពួករ៉ូម៉ាំង 
និងទ្វារក្រុងរបស់ឡានណា នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ជាដើម 
មូលហេតុមានទ្វារប្រាំយ៉ាងណា សូមសិក្សាបន្ត ។
EmoticonEmoticon