កន្ទ្រឹម

កន្ទ្រឹម ជាវង់តន្រ្តីបុរាណរបស់ខ្មែរនៅភាគឥសាននៃប្រទេសថៃ ។ ឈ្មោះរបស់តន្ត្រីនេះមានប្រភពមកពីការត្រាប់តាមសម្លេងរបស់ ឧបករណ៍ភ្លេងស្គរ ដែលនៅពេលគេប្រគំលឺសូរគ្រឹមៗ ។ ពីបុរាណកន្ទ្រឹមត្រូវបានគេយកទៅលេងនៅក្នុងកម្មវិធីឡើងអ្នកតា ឬពិធីបន់ស្រន់ផ្សេងៗ តែមកដល់សព្វថ្ងៃកន្រ្ទឹមបានក្លាយទៅជាវង់តន្រ្តីរួមសម័យមួយ យ៉ាងសំខាន់របស់ជនជាតិខ្មែរយើងដែលរស់នៅខេត្តសុរិន្ទ បុរីរម្យ និងស្រីស្លាកែត នៃប្រទេសថៃ
គឺអាចយកទៅប្រៀបជាមួយនឹងហ្មឡាំដ៏មានប្រជាប្រិយភាព របស់ជនជាតិឡាវដែលរស់នៅភាគឥសានរបស់ប្រទេសថៃនោះដែរ ។ ដោយសារតែចង្វាក់ភ្លេងពីរោះដ៏កន្ត្រាក់អារម្មណ៍របស់កន្ទ្រឹម មកដល់បច្ចុប្បន្ន កន្រ្ទឹមក៏បានជ្រួតជ្រាតចូលមកដល់ប្រទេសកម្ពុជា ដោយទទួលបាននូវការនិយមយ៉ាងខ្លាំងពីសំណាក់ជនជាតិខ្មែរទូទាំងប្រទេស ។ ខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគត កន្ទ្រឹមនឹងមានការនិយមចូលចិត្តកាន់តែខ្លាំងពីសំណាក់ជនជាតិខ្មែរនៅ ជុំវិញពិភពលោក និងកាន់តែមានការទាក់ទាញសម្រាប់មនុស្សជាតិគ្រប់ពូជសាសន៍ ។ ថ្មីៗនេះមានចម្រៀងថៃមួយបទមានចំណងជើងថាកូនទេវតា ដែលច្រៀងដោយលាវឥសាន ចម្រៀងនេះមានទំនុកភ្លេងប្រហាក់ប្រហែលនឹងកន្ទ្រឹមដែរ ហើយវាបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងពេលចូលឆ្នាំ នៅឆ្នាំ២០១០ នេះ នៅប្រទេសឡាវ និងថៃ។


EmoticonEmoticon