វត្តមានទ័ពសៀម ឬ ស្យាមកុក នៅក្នុងការចាត់ទ័ពសម័យអង្គរ

វត្តមានទ័ពសៀម ឬ ស្យាមកុក នៅក្នុងការចាត់ទ័ពសម័យអង្គរ

ប្រសិនបើមើលតាមចម្លាក់នៅប្រាសាទអង្គរវត្ត យើងឃើញថាការចាត់ទ័ពមានចែកជា ទ័ពស្រួច
ទ័ពកណ្តាល (ឬទ័ពធំ) ទ័ពស្លាបឆ្វេងស្តាំ និងទ័ពជំនួយ
ឬទ័ពក្រោយ ។

សម្រាប់ទ័ពស្រួច (វាយរហ័ស ដករហ័ស) គេច្រើនប្រើទ័ពទន់ខ្សោយ

ឬគ្មានសណ្តាប់ធ្នាប់សម្រាប់តួនាទីនេះ ដើម្បីធ្វើឲ្យសត្រូវបានចិត្ត នឹងមើលងាយគូបដិបក្ខ យើងមើលនៅចម្លាក់អង្គរគឺខ្មែរយើង
ដាក់ទ័ពសៀមនៅពីខាងមុខ ហើយត្រូវទៅមើលប្រវត្តិសាស្ត្រខ្មែរ
សម័យលង្វែកវិញថា ពេលស្រីសុរិយោពណ៌ ដែលត្រូវជាមេទ័ព
និងប្អូនរបស់ស្តេចសត្ថា លើកទ័ពទៅជួយសៀម វាយជាមួយភូមា លុកលុយចូលសៀម ក្រោយការវាយបែកអយុធ្យាលើកទី ១
មេទ័ពសៀម គឺស្តេចនរេសូរ បានឲ្យព្រះស្រីសុរិយោពណ៌
នាំទ័ពខ្មែរធ្វើជាទ័ពស្រួច គឺមិនឲ្យតទល់នឹងខ្មាំងឲ្យអស់ទឹកដៃទេ
គឺគ្រាន់តែឲ្យទ័ពភូមា គិតថាទ័ពសៀមអន់ តែព្រះស្រីសុរិយោពណ៌
មិនបានធ្វើតាមទេ ដោយស្រឡាញ់កិត្តិយស គឺសុខចិត្តតទល់
ហើយទើបទ័ពរបស់នរេសូរមកជួយ រហូតវាយឈ្នះទ័ពភូមា ស្តេចនរេសូរខឹងស្រីសុរិយោពណ៌មិនស្តាប់បញ្ជា ក៏ឲ្យគេកាត់ក្បាល
ឈ្លើយសឹកភូមា យកមកដោតមុខបន្ទាយទ័ពខ្មែរ ដែលចាត់ទុកជា
ការមើលងាយទ័ពសម្ព័ន្ធមិត្តបំផុត ធ្វើឲ្យស្រីសុរិយោពណ៌ដកទ័ពត្រឡប់ មកបន្ទាយលង្វែកវិញ ដោយមិនបានលាទាំងមេទ័ពនរេសូរ
ទាំងស្តេចសៀម ហើយសៀមបែរជាចោទទ័ពខ្មែរថាគ្មាន
សុជីវធម៌ទៅវិញ និយាយរៀងចាកប្រធានដើមបន្តិច តែចង់ពន្យល់អំពីការចាត់ទ័ពពីសម័យបុរាណ ។

ចំណែកឯទ័ពកណ្តាលដឹកនាំដោយមេទ័ពដ៏អង់អាច គឺប្រហែល
ជាធនញ្ជ័យ ឬក៏អរជូននេះ ដោយមានទង់រូបហនុមាន នៅពីមុខ
(ដែលមុខងារនេះ ខ្ញុំនឹងនិយាយនៅពេលក្រោយ)
គេនៅមានទ័ពស្លាបឆ្វេង ស្លាបស្តាំ (ប្រហែលជាមានទង់រូបគ្រុឌ
នៅពីមុខ) និងកងទ័ពជំនួយ ឬទ័ពបម្រុង ដែលភាគច្រើន គឺដឹកនាំដោយព្រះមហាក្សត្រ ជាអ្នកបញ្ជាកលយុទ្ធ ដកទ័ព
បញ្ចូលទ័ពជាដើម ដែលនៅក្នុងចម្លាក់នៅក្នុងថែវអង្គរ
គឺព្រះបាទសូរិយវរ្ម័នទី ២ គឺស្ថិតនៅកាន់ទ័ពខាងក្រោយនេះ
ហើយដោយយើងអាចសម្គាល់តាមរយៈចំណួនក្លស់ ឬក៏ឆ័ត្រ
ដែលមានចំនួនច្រើនជាងគេ និងមានទង់រូបព្រះវិស្ណុ ប្រថាប់លើគ្រុឌ ។




EmoticonEmoticon