សារមន្ទីស្បែកធំរបស់ថៃត្រូវបានបង្កើតឡើងដោយប្រើកុដិចាស់នៅក្នុងវត្តខ្ណន ខេត្តរាជបុរី

សារមន្ទីស្បែកធំរបស់ថៃត្រូវបានបង្កើតឡើងដោយប្រើកុដិចាស់ នៅក្នុងវត្តខ្ណន ខេត្តរាជបុរី ដែលខ្មែរយើងគួរយកជាគំរូ
ដោយសារឃើញថាប្រជាប្រិយភាពរបស់ល្ខោនស្បែកធំកាន់តែបាត់បង់ ដើម្បីចង់ឲ្យមានការចាប់អារម្មណ៍ពីប្រជាជនឡើងវិញ ព្រះសង្ឃ
នៅក្នុងវត្តខ្ណន (พิพิธภัณฑ์หนังใหญ่วัดขนอน) ខេត្តរាជបុរី
បានថ្វាយកុដិមួយនៅក្នុងបរិវេណវត្ត ដល់ព្រះអង្គម្ចាស់ក្សត្រីសុរិន្ទរ
ដើម្បីដាក់តាំងពិពណ៌ចម្លាក់ស្បែកធំ ដែលពុំសូវបានយកមកសម្តែង។ ព្រះអង្គម្ចាស់ក្សត្រី បានត្រាស់បង្គាប់ឲ្យក្រុមសិល្បៈករ នៃ
សកលវិទ្យាល័យសិល្បៈកររបស់ថៃ មករៀបចំចាត់ចែងការងារនេះ ។ សព្វថ្ងៃសារមន្ទីរនេះមានអាយុជាង ២០ឆ្នាំ ហើយ ហើយនៅទីនោះ
ក៏ត្រូវបានប្រើជាកន្លែងសម្រាប់បង្ហាត់បង្រៀនការសម្តែង ក៏ដូចជា
ធ្វើការសម្តែង និងក៏ជាកន្លែងដាប់ឆ្លាក់ស្បែកសម្រាប់ការសម្តែង ។

នៅប្រទេសខ្មែរយើងក៏គួរមានការចាត់ចែងធ្វើដូច្នេះដែរ ឧទាហរណ៍
ដូចករណីវត្តរាជបូព៌ ដែលក៏មានក្រុមល្ខោនស្បែកមួយក្រុមផងដែរ
ហើយនៅក្បែរព្រះវិហារ ក៏មានសាលាឆាន់មួយ ដែលពុំសូវ
ប្រើប្រាស់នោះទេ គេគួរចាត់ចែងតុបតែងសាលាឆាន់នោះ
សម្រាប់ធ្វើជាសារមន្ទីរស្បែកធំ ដើម្បីឲ្យមានការដាក់តាំង និងផ្តល់ជា
ព័ត៌មានសម្រាប់អ្នកចូលទៅទស្សនា ហើយសព្វថ្ងៃក៏មាន
ការសម្តែងល្ខោនស្បែកធំនៅក្នុងបរិវេណវត្តដែរ ក្រៅពីនេះ
វត្តរាជបូព៌នេះ ក៏នៅមានព្រះវិហារបុរាណ ដ៏ប្រណីត និងមានរូបគំនូរ
រឿងរាមកេរ្តិ៍បុរាណ នៅខាងក្នុងផងដែរ របស់ដ៏ប្រណីតទាំងនេះ
កម្រមានអ្នកទេសចណ៍ចូលមកទស្សនាក្រុងសៀមរាប បានដឹងឮ
និងចូលមកទស្សនាណាស់ ។
សូម្បីតែមណ្ឌលសិល្បៈសុវណ្ណភូមិ នៅក្រុងភ្នំពេញ ក៏អាចចាត់ចែង
ធ្វើជាសារមន្ទីរល្ខោនស្បែកធំបានដែរ ព្រោះនៅទីនោះ មានស្បែក
សម្រាប់សម្តែងជាងពីរឈុត ខ្ញុំធ្លាប់ទៅជួបនឹងអ៊ំប្រុសជាម្ចាស់
មណ្ឌលនោះ គាត់ថាដោយសារតែចិត្តស្រឡាញ់ទេ ទើបគាត់
នៅបន្តធ្វើដល់សព្វថ្ងៃនេះ បើមិនដូច្នេះទេ គាត់យកស្បែក
ទាំងអស់នេះ ជួលឲ្យគេនៅឈៀងម៉ៃ ដាក់តាំងនៅក្នុងសារមន្ទីរ ក៏គាត់អាចទទួលបានប្រាក់ប្រហែល ៥០០ ដុល្លា ក្នុងមួយខែដែរ ។
ទោះបីជាល្ខោនស្បែកធំត្រូវបានបញ្ចូលជាបេតិកភណ្ឌមនុស្សជាតិអស់
ជាង ១០ឆ្នាំហើយក៏ដោយ ក៏ការបញ្ជ្រាបអំពីសិល្បៈវប្បធម៌នេះ
នៅក្នុងសង្គមខ្មែរ ពុំសូវជាមានលក្ខណៈប្រសើរប៉ុន្មាននោះទេ ។យើងមានសិល្បៈប្រណីតៗច្រើនណាស់ ដែលមិនត្រូវបាន
យកមកបង្ហាញឲ្យភ្ញៀវជាតិ ក៏ដូចជាអន្តរជាតិបានសិក្សាស្វែងយល់
ប្រសិនបើយើងចេះយករបស់អស់នោះយកមកដាក់តាំងបង្ហាញ
នោះនឹងធ្វើឲ្យយើងកាន់តែយល់អំពីវប្បធម៌ជាតិខ្លួន នឹងកាន់តែ
ស្រឡាញ់ ហើយវាក៏នឹងផ្តល់ជាប្រភពចំណូលមួយសម្រាប់
អ្នកអភិរក្សរបស់អស់ទាំងនោះ ។





















EmoticonEmoticon