កង្កែបបោប

កង្កែបបោប
នៅខេត្តសុរិន្ទ ក្នុងភូមិភាគឥសានប្រទេសថៃ ជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ របស់ប្រទេសកម្ពុជា ដែលសំបូរដោយប្រជាជនខ្មែរដើមរស់នៅ និងមានអំបូរជនជាតិប្រើភាសាខ្មែរមនមួយទៀត រស់នៅ គឺជនជាតិកួយ ពីមុនខ្ញុំធ្លាប់ឃើញឯកសារមួយដែលនិយាយថាខេត្តនេះមានជនជាតិដើមខ្មែររហូតដល់ទៅជាង ៦០ % ហើយក៏មានកួយ និងលាវ ដែលប្រជាជននៅសុរិន្ទភាគច្រើន ចេះនិយាយទាំងភាសាខ្មែរ កួយ និងលាវ (កួយនៅសុរិន្ទជាកួយចិញ្ចឹមដំរី កួយនៅខេត្តព្រះវិហារ និងកំពង់ធំរបស់កម្ពុជា ភាគច្រើនជាកួយស្លដែក ដោយនិយមការងារស្លដែក) ។

នៅសុរិន្ទនេះ មានមុខម្ហូបពិសេសម្យ៉ាង ដែលមិនឃើញមាននៅភូមិភាគផ្សេងនៃប្រទេសថៃ នោះគឺកង្កែបបោប ឬភាសានិយាយហៅថា អង្កែបបោប ដែលភាសាថៃហៅថាកង្កែបញាត់គ្រឿង ឬក្មេងៗនិយមហៅថា នរណាធ្វើឲ្យអូនមានគភ៌ ។ អ្នកធ្វើកង្កែបបោបលក់នៅសុរិន្ទជាជនជាតិខ្មែរ មានអាយុ ៦៨ ឆ្នាំ បាននិយាយថា គាត់ធ្វើកង្កែបបោបលក់តាំងតែពីយូរមកហើយ ដោយនិយមយកកង្កែបស្រែយកមកញាត់គ្រឿង ដែលធ្វើពីសាច់ដៃជើងកង្កែបចិញ្ច្រាំផ្សំគ្រឿង ហើយពន្លាត់ខ្លួនកង្កែបយកខាងក្នុងមកខាងក្រៅ ទើបញាត់គ្រឿងចូល ហើយយកទៅដោតចង្កាក់ឬសី មួយចង្កាក់ដាក់បីកង្កែប ដោយលក់ក្នុងតម្លៃពី ៣០ ទៅ ៥០បាត ។ គាត់បាននិយាយផងដែរថា មុខម្ហូបនេះមានមកទាំងពីបុរាណ សម័យតាទួត យាយទួត ធ្លាប់ធ្វើឲ្យហូប ទើបធ្វើគាត់សម្រេចចិត្តយកមុខម្ហូបនេះយកមកធ្វើលក់ ហើយ លក់ដាច់ណាស់ ពេល ខ្លះមិនសល់
ទុកសម្រាប់ខ្លួនឯងហូបផង ហើយក៏មិនបានមានលក់រាល់ថ្ងៃដែរ ដោយសារតែគាត់ប្រើតែកង្កែបស្រែ មិននិយមយកកង្កែបចិញ្ចឹមមកធ្វើនោះទេ ។

កង្កែបបោបនេះគិតទៅ អាចរាប់ទុកថាជាមុខម្ហូប បង្ហាញអំពីលក្ខណៈខ្មែរ អត្តសញ្ញាណខ្មែរដែរតើ មិនខុសពីសម្លកកូរ ឬទឹកគ្រឿងនោះទេ ដោយសារមានតែខ្មែរដែលនិយមមុខម្ហូបនេះ


EmoticonEmoticon