សង្គ្រាមរវាងកងទ័ព កៅរវៈ និង បណ្ឌវៈ នៅក្នុងមហាកាព្យរឿងមហាភារតៈយុទ្ធ

សង្គ្រាមរវាងកងទ័ព កៅរវៈ និង បណ្ឌវៈ នៅក្នុងមហាកាព្យរឿងមហាភារតៈយុទ្ធ ដែលត្រូវបានឆ្លាក់នៅរោងទងជាន់ទី ២ ថែវខាងលិច ស្លាបខាងត្បូង នៃប្រាសាទអង្គរវត្ត មានសមរភូមិប្រយុទ្ធ នៅ វាលកុរុក្សេត្រ ។ ទាល់តែពេលដែលខ្ញុំត្រូវការឯកសារស្រាវជ្រាវលើអ៊ិនធើណែត បានដឹងថាខ្មែរយើងបច្ចប្បន្ន ដែលមានប្លុក មានអីជាច្រើនហ្នឹ៎ង គឺចូលចិត្តថតចម្លងគ្នាទៅវិញទៅមក រហូតដល់អ្នកស្រី កែវ ច័ន្ទបូណ៌ ដែលតាំងខ្លួនជាអ្នកនិពន្ធខ្មែរអ្វីហ្នឹ៎ង ក៏ទៅចម្លេងពីគេដែរ
ដោយគ្មានការបកប្រែដោយខ្លួនឯងនោះទេ ជាក់ស្តែងដូចពាក្យថា «កុរុក្សេត្រ» ហ្នឹ៎ងអញ្ចឹង ខ្ញុំគិតថាប្រហែលជាត្រូវបានគេចម្លងចេញពីអ្នកបកប្រែនៅក្នុង wikipedia ជាភាសាខ្មែរ យកមកផ្សព្វផ្សាយបន្ត នៅលើទំព័រប្លុករបស់ពួកគេ ដោយនាំគ្នា ដាក់ដូចគ្នា ថា «គូរុសាត្រា» ប្រហែលជាអ្នកបកប្រែដើម មិនធ្លាប់ជួបឯកសារខ្មែរ ហើយបកប្រែដោយគិតធៀបភាសាអង់គ្លេសមកភាសាខ្មែរ ដែលតាមពិតត្រូវសរសេរថា «កុរុក្សេត្រ» ។
ទាំងនេះបង្ហាញឲ្យឃើញថា ការថតចម្លេង មិនមែនមានតែពីបរទេសមកខ្មែរទេ តែខ្មែរគ្នាឯងនេះ ក៏មិនចេះគោរពគ្នាទៅវិញទៅមកដែរ ធ្វើការចម្លងដោយមិនគិត មិនយល់ រហូតដល់ទៅអ្នកមានចំណេះដឹងខ្ពង់ខ្ពស់មួយចំនួន ក៏នៅតែប្រព្រឹត្តរឿងនេះដែរ ។


EmoticonEmoticon