ព្រះក្រឹស្ណៈ ជំរុញឲ្យអរជុន ជាមេទ័ពបណ្ឌវៈ ឲ្យលើកអាវុធធ្វើសង្គ្រាម

ព្រះក្រឹស្ណៈ ជំរុញឲ្យអរជុន ជាមេទ័ពបណ្ឌវៈ ឲ្យលើកអាវុធធ្វើសង្គ្រាម

មុននឹងមានសង្គ្រាមមហាភារតៈយុទ្ធ ក៏មានការចរចារសម្រុះសម្រួល
ពីសូមគ្រប់គ្រងនគរឥន្ទ្របស្ថវិញ រហូតធ្លាក់ដល់សូមត្រឹមតែប្រាំភូមិ
ដើម្បីគ្រប់គ្រង តែទុរយោធន៍ ជាឧបយោរាជនៃនគរកុរុ
មិនព្រមឲ្យពួកបណ្ឌវៈ សូម្បីតែទឹកដីប៉ុនមួយសសៃសក់
ជាហេតុធ្វើឲ្យសង្គ្រាមត្រូវផ្ទុះឡើង ។ នៅពេលសង្គ្រាមចាប់ផ្តើម
អរជុន មេទ័ពខាងបណ្ឌវៈស្ទើរតែសុំបរាជ័យ នៅក្នុងសង្គ្រាម

វាលកុរុក្សេត្រទៅហើយ ដោយសារតែសង្គ្រាមមហាភារតៈយុទ្ធនេះ
ទាំងសងខាង គឺខាង កុរវៈ និងបណ្ឌវៈ គឺសុទ្ធតែជាបងប្អូនហ្នឹ៎ងគ្នា
មានទាំងជីតា អ៊ំ ពូ បង ប្អូន កូន ក្មួយ នឹងគ្នាទាំងអស់
ជាហេតុធ្វើឲ្យមេទ័ពខាងបណ្ឌវៈ គឺអរជុន មិនចង់លើកដៃឡើងតទល់
ជាមួយជីតារបស់ខ្លួន គឺភីស្មៈនោះទេ ។ ដើម្បីលើកទឹកចិត្តអរជុន
ឲ្យប្រយុទ្ធ ព្រះក្រឹស្ណៈ ក៏បានសូត្រភគវ័ទគីតា ឲ្យអរជុនស្តាប់
នៅក្នុងនោះក៏មានឃ្លាខាងក្រោមនេះផងដែរ៖

«វាយលុកទៅអរជុន ប្រសិនបើអ្នកស្លាប់នៅក្នុងសង្គ្រាម
ស្ថានសួគ៌ក៏នៅតែរង់ចាំអ្នក នៅតែបើកទ្វារទទួលមនុស្សបរាជ័យ
ហើយប្រសិនបើអ្នកឈ្នះ អ្នកនឹងមានអធិបតីភាពនៅលើលោក
គ្រប់ទិសទីនៃពិភពលោក នឹងរង់ចាំឲ្យអ្នកទៅគ្រប់គ្រង»

នៅពេលពន្យល់ដល់អរជុននោះ ព្រះក្រឹស្ណៈ ក៏បានបង្ហាញ
ឲ្យអរជុនដឹងថា ព្រះអង្គគឺជាវិស្ណុអវតារ ដោយបង្ហាញអវតាររបស់
ព្រះអង្គ ជាមួយនឹងរូបតំណាងឲ្យសត្វ ឬអ្វីៗទាំងឡាយ
ដែលខ្លាំងជាងគេនៅលើសកលលោក ។

នៅក្នុងព្រហ្មញ្ញសាសនាបែបបុរាណ គេជឿថាក្សត្រដែលស្លាប់
នៅក្នុងសង្គ្រាម នឹងបានឡើងស្ថានសួគ៌ ដោយឡែកក្សត្រ
ដែលស្លាប់ក្នុងរាជ្យបល្ល័ង្ក នឹងចុះនរក បើមិនចង់ចុះនរក
ត្រូវលះបង់រាជ្យបល្ល័ង្ក ហើយទៅសាងផ្នួសនៅក្នុងព្រៃ នៅពេលជរា ។




EmoticonEmoticon