ព្រះកុវេរៈ ជានរណា?

ព្រះកុវេរៈ ជានរណា?
អ្នកដែលធ្លាប់អាន ធ្លាប់មើលរឿងរាមកេរ្តិ៍ប្រាកដជាស្គាល់ក្រុងរាពណ៌
ឬទសមុខ ច្បាស់ណាស់ ដោយដឹងថាក្រុងរាពណ៌ជាស្តេចក្រុងលង្កា
តែមិនមានអ្នកដឹងទេថាកុវេរៈជានរណានោះ ។ តាមពិតទៅកុវេរៈ
គឺជាបងប្រុសម្តាយទីទៃរបស់ក្រុងរាពណ៌ ត្រូវជាបុត្ររបស់ស្តេច
វេស្សវណ្ណ ហើយកុវេរៈនេះក៏ធ្លាប់ជាស្តេចក្រុងលង្កាដែរ តែត្រូវ
ក្រុងរាពណ៌ជាមួយនឹងបងប្អូនម្តាយទីទៃផ្សេងទៀតដណ្តើមរាជបល្ល័ង្ក
ជាហេតុធ្វើឲ្យកុវេរៈរត់ទៅសាងនគរថ្មីនៅខាងជើងភ្នំព្រះមេរុ
ដោយហេតុនេះហើយទើបកុវេរៈត្រូវបានគេចាត់ទុកថាជាទេពឬចតុលោ
កបាលប្រចាំទិសខាងជើង ទាំងនៅក្នុងជំនឿព្រហ្មញ្ញសាសនា ក៏ដូចជា
ព្រះពុទ្ធសាសនា ហើយគេក៏ចាត់ទុកកុវេរៈថាជាស្តេចនៃពពួកយក្ស
ផងដែរ ។ លើសពីនេះទៅទៀតកុវេរៈក៏ជាទេពនៃទ្រព្យសម្បត្តិ
ដែលសូម្បីតែអវតាមួយរបស់ព្រះវិស្ណុក៏ធ្លាប់មកខ្ចីមាសរបស់កុវេរៈ
ដើម្បីយកទៅស្តីដណ្តឹងព្រះនាងលក្ស្មីផងដែរ ដោយសារតែកុវេរៈ
មានទ្រព្យសម្បត្តិច្រើនបែបនេះហើយ ទើបក្រុងរាពណ៌ច្រណែន
ឈ្នានីស នឹងបានទៅតាមកុវេរៈនៅនគរថ្មី ដណ្តើមបានបុស្សបុក
ហោះបានរបស់កុវេរៈ ហើយនៅពេលហោះត្រឡប់ទៅក្រុងលង្កា
តាមផ្លូវបុស្សបុកនោះមិនអាចឆ្លងកាត់ភ្នំព្រះសុមេរុបាន ជាហេតុធ្វើឲ្យ
ក្រុងរាពណ៌រករឿងលើកភ្នំ ហើយត្រូវព្រះសិវៈសង្កត់ជាប់
នៅនឹងភ្នំនោះ រហូតដល់ច្រៀងសូមអភយទោសទើបបានរួចខ្លួន ។

រូបចម្លាក់របស់កុវេរៈត្រូវបានគេឆ្លាក់ជិះលើរូបយក្សនៅមណ្ឌបខាងនិរតី
នៃប្រាសាទអង្គរវត្ត នៅក្រោមរូបព្រះវិស្ណុទម្រេតខ្លួនលើនាគ
អនន្តសេសៈ ដែលមានខ្លះបកស្រាយថាកុវេរៈជិះលើសេះទៅវិញ
ហើយរូបជិះលើយក្សនោះគឺជារូបព្រះនិរតី ដែលជាលោកបាល
ម្នាក់ដែរ តែព្រះនិរតី គឺជាទេវី ទេ ដូច្នេះការយល់ឃើញនេះហាក់ដូចជា
មិនសមស្របទេ គួរតែជាកុវេរៈទើបសមជាង ។ ក្រៅពីចម្លាក់នៅតាម
ប្រាសាទខ្មែរបុរាណ នៅតាមវត្តអារាមដែលសាងសង់តាំងពីសម័យ
អណានិគមបារាំង រហូតដល់វត្តថ្មីៗដែលទើបសាងសង់ក្រោយៗនេះ
គឺគេនៅតែនិយមគូររូបលោកបាលតាមជំនឿរបស់ព្រះពុទ្ធសាសនា
ដែលក្នុងនោះ ព្រះកុវេរៈគឺត្រូវបានគេនិយមឆ្លាក់នៅជ្រុងខាងជើង
នៃពិតានវិហារ ។ ទាំងនេះស.បង្ហាញឲ្យឃើញពីសារៈសំខាន់របស់
ព្រះកុវេរៈនៅក្នុងសង្គមសិល្បៈ និងជំនឿខ្មែរតាំងពីសម័យបុរាណ
រហូតដល់សម័យបច្ចុប្បន្ន គឺ មិនដែលបាត់បង់នោះទេ ។






EmoticonEmoticon