ព្រះបរមរាជាពញាជ័យ ឬតាត្រសក់ផ្អែម គឺជាព្រះបាទស្រិន្ទ្រវរ្ម័ន

ព្រះបរមរាជាពញាជ័យ ឬតាត្រសក់ផ្អែម គឺជាព្រះបាទស្រិន្ទ្រវរ្ម័ន ជាស្តេចជ្រែករាជ្យពីព្រះបាទជ័យវរ្ម័នទី ៨ និងជាស្តេចសោយរាជ្យនៅពេលដែលជីវតាក្វាន់ចូលមកក្រុងអង្គរ ។
នគរលាវនៅក្នុងប្រវត្តិព្រះកែវមរកត និងព្រះត្រៃបិតក ហូរចូលមកក្នុងប្រទេសខ្មែរ គឺជានគរស្រីល្វ ឬលពបុរី ដែលខ្មែរសម័យកណ្តាលយល់ច្រឡំថាជានគរលាវ (ឡាវ) ការពិតទៅលាវឡានឆាង ឬលានជាង មិនទាន់កើតជានគរទេនៅសម័យនោះ បើមានក៏ជាលាវឡានណាដែរ ដែលមិនសមនឹងមានសមត្ថភាពចេញសំពៅទៅណានោះទេ គឺមានតែនគរស្រីល្វ ឬលពបុរីនេះឯង ។
រាជវង្សដំបូងនៅនគរស្រីអយុធ្យា គឺជាមន្ត្រីជាន់ខ្ពស់ ដែលជាប់ព្រះញាតិវង្សនឹងស្តេចក្រុងអង្គរ ដែលបានភៀសព្រះកាយទៅតំបន់ទឹកដីថៃភូមិភាគកណ្តាលបច្ចុប្បន្ន ដើម្បីបះបោរប្រឆាំងនឹងស្តេចក្រុងអង្គរ ។ រឿងនេះអាចចាប់ផ្តើមពីជម្លោះសាសនានៅអង្គរ ឬក៏ការជ្រែករាជ្យពីមុននៅអង្គរ ។
លពបុរី និងអយុធ្យា ឆ្លៀតពេលក្រុងអង្គររងគ្រោះទឹកជំនន់នៅឆ្នាំ ១២៩១ ឬ ១២៩២ និងឆ្នាំ ១៣៥១ ឬ ១៣៥២ លើកទ័ពមកវាយលុកក្រុងអង្គរ ដោយសារពួកគេជាមន្ត្រីបុរោហិតរបស់ក្រុងអង្គរពីមុន ដូច្នេះហើយពួកគេដឹងពីស្ថានភាពរបស់ ក្រុងអង្គរច្បាស់ណាស់ ជាហេតុធ្វើឲ្យពួកគេមានជោគជ័យយ៉ាងងាយ ។
 https://www.youtube.com/watch?v=L_eHgSSBfJs

Related Posts


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv