ចំនួនទ័ពចូលរួមប្រយុទ្ធនៅសមរភូមិកុរុក្សេត្រ ក្នុងរឿងមហាភារតយុទ្ធ

ចំនួនទ័ពចូលរួមប្រយុទ្ធនៅសមរភូមិកុរុក្សេត្រ ក្នុងរឿងមហាភារតយុទ្ធ

ខ្នាតនៃចំនួនទ័ពដែលគេប្រើនៅក្នុងសាច់រឿងមហាភារតយុទ្ធ គេហៅថា អក្សៅហិណី ឬក៏អក្ខោហិណី ដែលក្នុង ១ អក្សៅហិណី មាន៖
- រទេះសេះចំនួន 21.870 រទេះ
- ទ័ពដំរីចំនួន 21.870 ក្បាល
- ទ័ពសេះចំនួន 65.610 ក្បាល
- កងទ័ពថ្មើរជើងចំនួន 109.350 នាក់

ប្រសិនបើយើងគិតជាភាគ ក្នុងមួយអក្សៅហិណី មានរទេះ ១ មានដំរី ១ មានសេះ ៣ និងមាន ទ័ព ៥ ដែលចំនួននេះ គឺប្រហាក់ប្រហែលគ្នានឹងក្បួនអុកចតុរង្គរបស់ខ្មែរ ឬរបស់ឥណ្ឌា ដែលមាន ទូក ២ គោល ២ សេះ ២ បើរាប់ស្តេច នាង និងត្រី ចូលគ្នាគឺ ១០ ដូច្នេះ ប្រសិនបើគិតជាភាគវិញគឺអាចថាស៊ីគ្នាខ្លះ គឺ មានទូក (រទេះ) ១ មានគោល (ដំរី) ១ មានសេះ ១ មានទ័ព និងស្តេច ៥ គឺខុសគ្នាតែសេះតែប៉ុណ្ណោះ ។

នៅក្នុងរឿងនេះ មានទ័ពចូលរួមប្រយុទ្ធនៅសមរភូមិ កុរុក្សេត្រទាំងអស់ ចំនួន ១៨ អក្សៅហិណី គឺមានប្រមាណ៖
- ទ័ពរទេះសេះចំនួន 393.660 រទេះ (ជិត ៤ ម៉ឺនរទេះ)
- ទ័ពដំរីចំនួន 393.660 ក្បាល (ជិត ៤ ម៉ឺនក្បាល)
- ទ័ពសេះចំនួន 1.180.980 ក្បាល (ជាង ១ លានក្បាល)
- កងទ័ពថ្មើរជើងចំនួន 1.968.300 នាក់ (ជិត ២ លាននាក់)
ទាំងនេះ គ្រាន់តែជាកងទ័ព នៅមិនទាន់រាប់ខាងផ្នែករៀបចំស្បៀងអាហារផ្សេងៗនោះទេ ។

នៅក្នុងចំណោមនោះមានទ័ពខាងផ្នែកកោរវៈ ឬកោរព មានទ័ពចំនួន ១១ អក្សៅហិណី និងផ្នែកបាណ្ឌវៈ ឬបាណ្ឌព មានទ័ពចំនួន ៧ អក្សៅហិណី ។
ខាងផ្នែកកោរព មានទ័ពមកពី៖
- ដែនប្រាគជយុតិស នាំទ័ពដោយស្តេចភគទត្ត មានទ័ព ១ អក្សៅហិណី
- ដែនមាទ្រ នាំទ័ពដោយស្តេចសាលវៈ មានទ័ព ១ អក្សៅហិណី
- ដែនមហិស្មាតិ នាំទ័ពដោយស្តេចនីលៈ មានទ័ព ១ អក្សៅហិណី
- ដែនយាទវៈ នាំទ័ពដោយក្រឹតវរ្ម័ន (កងទ័ពនរាយានី របស់ព្រះក្រឹស្ណៈ) មានទ័ព ១ អក្សៅហិណី
- ដែនសិន្ធវៈ នាំទ័ពដោយជយទរដ្ឋ មានទ័ព ១ អក្សៅហិណី
- ដែនកម្ពុជៈ នាំទ័ពដោយស្តេចសុទកសិន មានទ័ព ១ អក្សៅហិណី
- ដែនអវន្តិ នាំទ័ពដោយវិន្ទ និងអនុវិ្ទ មានទ័ព ១ អក្សៅហិណី
- ដែនកលិង្គ មានទ័ព ១ អក្សៅហិណី
- ដែនគន្ធារៈ នាំទ័ពដោយស្តេចសកុនី មានទ័ព ១ អក្សៅហិណី
- ដែនត្រីគទ៌ នាំទ័ពដោយស្តេចសុសរម័ន មានទ័ព ១ អក្សៅហិណី
- ដែនកុរុ និងសម្ព័ន្ធមិត្តផ្សេងៗទៀត មានទ័ព ១ អក្សៅហិណី

ខាងផ្នែកកោរព មានទ័ពមកពី៖
- ដែនវ្រឹសនី នាំទ័ពដោយស្តេចសត្យាកិ មានទ័ព ១ អក្សៅហិណី
- ដែនរបស់ពួករក្សាសៈ នាំទ័ពដោយឃដោត្ក័ច មានទ័ព ១ អក្សៅហិណី
- ដែនចេទីស នាំទ័ពដោយធ្ឬស្តកេតុ មានទ័ព ១ អក្សៅហិណី
- ដែនមគធៈ នាំទ័ពដោយសហទេព កូនស្តេចជរសន្ធ មានទ័ព ១ អក្សៅហិណី
- ដែនបញ្ចាល នាំទ័ពដោយស្តេចទ្រុបទ មានទ័ព ១ អក្សៅហិណី
- ដែនមធស្យៈ នាំទ័ពដោយស្តេចវិរាដ មានទ័ព ១ អក្សៅហិណី
- ដែនបាណ្ឌយៈ ចុឡៈ និងសម្ព័ន្ធមិត្តផ្សេងៗ មានទ័ព ១ អក្សៅហិណី

នៅប្រាសាទអង្គរវត្ត នៅលើចម្លាក់ថែវជាន់ទី ២ ផ្នែកខាងលិច ស្លាបខាងត្បូង មានចម្លាក់អំពីសង្គ្រាមមហាភារតយុទ្ធ នៅសមរភូមិកុរុក្សេត្រនេះ ។












EmoticonEmoticon