សិល្បៈនៅក្នុងការជេរគ្នានៅក្នុងភាសាខ្មែរ

សិល្បៈនៅក្នុងការជេរគ្នានៅក្នុងភាសាខ្មែរ
មិនថាភាសាណាទេក៏មានពាក្យជេរប្រទេសផ្តាសាគ្នាទៅវិញទៅមក ដែលនេះគឺជាភាសាដ៏ពិសេសដែលយើងកម្រនឹងបានទទួលពីសាលា
រៀនណាស់ តែវាស្ថិតនៅក្នុងសង្គមមនុស្សគ្រប់សង្គម ។ ក្រៅតែ
ពីពាក្យជេរប្រមាទ បៀតបៀនកេរ្តិ៍ខ្មាស់ ដូចជាប្រើពាក្យជេរដូចក្នុង
ភាសាអង់គ្លេសថា Mother F**ker ឬក៏ជេរថាស្រីដកទង (ស្រីផ្កាមាស)
ឬប្រៀបធៀបទៅនឹងសត្វតិរច្ឆាន ដូចជាសត្វឆ្កែ ឬប្រៀបធៀបថាល្ងង់
ដូចគោ ជាដើម នៅក្នុងភាសាខ្មែរដែលជាភាសាដ៏ចំណាស់មួយ
ក៏មានសិល្បៈនៃការជេរគ្នាប្លែកៗជាច្រើនទៀត ។

ឧទាហរណ៍នៅពេលជេរគ្នា ចង់ឲ្យអ្នកដែលខ្លួនខឹងនោះឈឺចិត្ត
មានពាក្យពេចន៍មួយចំនួនជេរចង់ឲ្យបុគ្គលនោះបាត់បង់សេរីភាព
ដូចជាជេថា ជាប់គុក ជាប់ច្រវ៉ាក់ ជាប់ខ្នោះជាដើម ។
មានមួយបែបទៀត គឺជេរប្រទេចដាក់បណ្ថាសា ឲ្យស្លាប់
ដែលប្រហែលជាខ្មែរយើងគិតថាការស្លាប់គឺគួរឲ្យខ្លាចជាទីបំផុត
តែគេជេរដោយប្រយោល ដោយមានគំនិតសិល្បៈច្នៃប្រឌិត
គឺដូចជាជេរថា ចង្រៃយក៍ អំបល់យក៍ របេងយក៍ ដែលបានន័យថា
ឲ្យបុគ្គលនោះត្រូវស្លាប់ដោយរោគចង្រៃ រោគអំបល់ និងរោគរបេង
ដែលសុទ្ធសឹងជារោគកើតឡើងតាំងពីបុរាណ លើសពីនេះនៅមាន
ពាក្យជេរថា អាចុះក្អួត ដែលចង់ដាក់បណ្តាសារឲ្យបុគ្គលណាមួយនោះ
ស្លាប់ដោយអាសន្នរោគ ។ ក្រៅពីនេះក៏នៅមានការជេរថា អាប្រម៉ាត់យ៉ូវ ឬម្ឬតយ៉ូវ ដែលជាការចូលសន្ថិតរបស់ខ្មោចព្រាយ
មួយប្រភេទ ធ្វើឲ្យមនុស្សនោះលែងប្រកតី នឹងអាចស្លាប់បាន
ឬមួយក៏ពាក្យនេះអាចមានន័យថា មនុស្សរូបនេះនឹងត្រូវគេវះ
យកប្រម៉ាត់ ដែលរឿងនេះគឺកើតមានតាំងពីសម័យអង្គរក្នុងកំណត់ត្រា
របស់ជីវតាក្វាន់ ពីរឿងប្រម៉ាត់ប្រម៉ង់ ។ ពាក្យជេរប្រទេចមួយចំនួន
ឲ្យស្លាប់ដោយប្រយោលដែរ មានដូចជា អារន្ទះបាញ់ អារន្ទះផ្ទប់
ដែលទាំងនេះសុទ្ធសឹងតែកម្រមានអ្នករស់ក្រោយរន្ទះបាញ់ណាស់ ។
ចូលមកដល់សម័យសង្គ្រាម ខ្មែរយើងបង្កើតសិល្បៈនៃការជេរថ្មីគឺ
ជេរថា អាត្រូវគ្រាប់ អាត្រូវបេ អាជាន់មីន ជាដើម នេះដោយសារតែ
ប្រទេសស្ថិតនៅក្នុងភ្លើងសង្គ្រាម ទើបបណ្តាលឲ្យមានការជេរ
បែបនេះកើតឡើង ។
តាមការបង្ហាញខាងលើយើងឃើញថាខ្មែរយើងពិតជាមានសិល្បៈ
នៅក្នុងការជេរប្រកបដោយការច្នៃប្រឌិត គឺជេរឲ្យគេស្លាប់
ដោយប្រយោលជាដើម ដូច្នេះយើងគួរបន្តនូវភាពច្នៃប្រឌិតនេះបន្ត
ទៅទៀត ។


EmoticonEmoticon