ប្រៀបធៀបទំហំប្រាសាទអង្គរវត្តទៅនឹងទំហំរាជវាំងចិន

ប្រៀបធៀបទំហំប្រាសាទអង្គរវត្តទៅនឹងទំហំរាជវាំងចិន
ប្រសិនបើយើងមើលទៅផែនទីរបស់ប្រាសាទអង្គរវត្ត
និងផែនទីនៃវាំងរបស់ចិននៅប៉េកាំង យើងឃើញថា
ផែនទីទាំងពីរមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺ មាន
គូទឹកព័ទ្ធជុំវិញ តែគូទឹកប្រាសាទអង្គរមានទំហំធំជាង ។

តាមឯកសារមួយចំនួនបង្ហាញថាវាំងចិន នៅប៉េកាំង
ឬក៏វាំងហាមឃាត់ ក៏ទទួលឥទ្ធិពលនៃទ្រឹស្តីសាសនាដែរ
អាចថាតាមលោកធាតុវិទូព្រះពុទ្ធសាសនា ឬក៏ជំនឿ
ពីបុរាណរបស់ចិនខ្លួនឯង ។

វាំងហាមឃាត់នៅប៉េកាំង មានទំហំ ៧២ ហិចតា ចំណែក
អង្គរវត្ត មានទំហំ ៨២ ហិចតា ប្រសិនបើមិនបូករួមទាំងគូទឹក
តែប្រសិនបើបូករួមទាំងគូទឹក គឺមានទំហំជាង ១៦២ ហិចតា ។
ប្រាសាទអង្គរវត្ត មានកំពស់រហូតដល់ទៅ៦៥ ម៉ែត្រ
ប្រៀបធៀបទៅនឹងបរិវេណជុំវិញ ខណៈដែលអគារខ្ពស់ជាងគេ
នៅក្នុងវាំងហាមឃាត់ មានកំពស់ ៣០ម៉ែត្រ ប្រៀបធៀបនឹង
បរិវេណជុំវិញដូចគ្នា ។

វាំងហាមឃាត់ សង់ក្រោយប្រាសាទអង្គរវត្តប្រហែល ៣០០ឆ្នាំ
គឺនៅចន្លោះឆ្នាំ ១៤០៦ ទោ ១៤២០ ប្រើរយៈពេល ១៦ ឆ្នាំ
ដោយប្រើកម្លាំងមនុស្សប្រហែល ១ លាននាក់ ។
ចំណែកអង្គរវត្តសាងសង់ប្រើពេលជាង ៣០ឆ្នាំពីឆ្នាំ ១១១២ ឬ ១១១៣
ទៅឆ្នាំ ១១៥០ ដូច្នេះ ប្រសិនបើគិតតាមទំហំរបស់ប្រាសាទអង្គរ
ប្រៀបធៀបនឹងទំហំរបស់វាំងចិន តើប្រាសាទអង្គរត្រូវការកម្លាំង
មនុស្សប៉ុន្មានទៅ ? តើសមត្ថភាពរបស់យើងខ្លាំងប៉ុណ្ណាទៅទើប
អាចសងសង់នូវអ្វីដែលធំជាងចក្រភពចិនដ៏ធំល្វឹងល្វើយទៅទៀត
នេះក៏ដោយសារតែសមត្ថភាពក្នុងការទាក់ និងផ្សាំងដំរីរបស់ខ្មែរ
ដែលធ្វើឲ្យខ្មែរមានកម្លាំង និងសមត្ថភាពក្នុងការសាងសមិទ្ធិផល
ដ៏មហិមានានា នៅពេញប្រទេស ។

សូម្បីតែប្រៀបធៀបជាមួយវិហារ ឬបន្ទាយនៅអឺរ៉ុប ក្នុងសម័យ
ជាមួយគ្នា ក៏យើងអស្ចារ្យជាងដែរ ។





EmoticonEmoticon