ប្រភេទចម្លាក់ខ្មែរ

ប្រភេទចម្លាក់ខ្មែរ

គេ​សង្កេត​ឃើញ​ថា ចម្លាក់​បូរាណ​ខ្មែរ​មាន ៣ ប្រភេទ​គឺៈ ចម្លាក់​លិប​ឬ​ចម្លាក់​រាក់ ចម្លាក់​លៀន​ឬ​ចម្លាក់​ជ្រៅ និង​ចម្លាក់​លោត​ក្លាយ​ទៅ​ជា​រូប​បដិមា ។
១. ចម្លាក់​លិប ឬ​ចម្លាក់​រាក់ (Bas-relief)
គេ​ឆ្លាក់​ក្បាច់​នេះ​នៅ​លើ​ផ្ទាំង​ថ្ម​ដោយ​លូក​ចូល​ទៅ​ក្នុង​ផ្ទៃ​ផ្ទាំង​ថ្ម មើល​ទៅ​មិន​សូវ​ឃើញ​ខ្ពស់​ឬ​ផុស​ចេញ​ពី​ផ្ទៃ​ផ្ទាំង​ថ្ម​ទេ ។ គេ​ច្រើន​ប្រើ​ចម្លាក់​លិប​នៅ​លើ​ជញ្ជាំង​ប្រាសាទ ។ ឧ. ក្បាច់​លិប​ជា​រឿង​នៅ​តាម​ថែវ​ជាន់​ទី​១​នៃ​ប្រាសាទ​អង្គរវត្ត ។
២. ចម្លាក់​លៀន (Haut-relief)
គឺ​ជា​ចម្លាក់​ដែល​គេ​ឆ្លាក់​លៀន​ចេញ​ពី​ផ្ទៃ​ផ្ទាំងថ្ម ។ គេ​ច្រើន​ឆ្លាក់​ចម្លាក់​លៀន​នៅ​លើ​ផ្ដែរ​ លើ​សរសរ​ពេជ្រ និង​លើ​ជញ្ជាំង ។
៣. ចម្លាក់​លោត (Ronde-bosse)
ម្ដង​នេះ​គេ​ឆ្លាក់​រូប​សត្វ ឬ​មនុស្ស​ពុំ​មែន​នៅ​លើ​ជញ្ជាំង​ទៀត​ទេ គឺ​ដាច់​ពី​ជញ្ជាំង ប៉ុន្តែ​ផ្អែក​នឹង​ជញ្ជាំង​ដោយ​យក​ជញ្ជាំង​ធ្វើ​ជា​ទម្ររ ។ លុះ​ក្រោយ​មក​ទៀត​គេ​ឆ្លាក់​រូប​បដិមាករ​ដោយ​ពុំ​ចាំ​ចាប់​មាន​ទម្រ​ទៀត​ ទេ ។
------------
ឈូកខ្មែរ


EmoticonEmoticon