ការសាងសង់ប្រាសាទខ្មែរ ការរៀប និងតថ្ម

ការសាងសង់ប្រាសាទខ្មែរ ការរៀប និងតថ្ម

រាល់ប្រាង្គប្រាសាទដែលត្រូវបានស្ថាបនាឡើង ទុកជាទីគោរពសក្ការៈចំពោះព្រះអាទិទេព សុទ្ធសឹងតែបានអនុវត្តន៍នូវបច្ចេកទេស តថ្មដ៏ចំណាន ។ ជាហេតុដែលធ្វើឲ្យប្រាង្គប្រាសាទទាំងនោះមានលក្ខណៈជាប់មាំល្អ រហូតដល់បច្ចុប្បន្នភាព ។ វិស្វករខ្មែរនាសម័យបុរាណ រៀបថ្មប្រាសាទតាមខ្សែបន្ទាត់ផ្កេក ។ រីឯការតម្រៀបថ្មវិញ គឺគេរៀបថ្មដោយតៗគ្នាផ្គុំលើគ្នា ពីថ្មមួយដុំទៅលើថ្មមួយដុំទៀត ដែលធ្វើឲ្យជញ្ជាំងប្រាសាទ មានលក្ខណស្មើគ្នា ជាប់ស្អិតរមួតស្ទើរតែរកមុខតំណរមិនឃើញ គឺវាបញ្ហានូវទេពកោសល្យដ៏ខ្ពស់របស់ជាងខ្មែរយ៉ាងប្រាកដ ។
ហើយម្យ៉ាងវិញទៀត ដើម្បីឲ្យថ្មប្រាសាទ ដូចករណីប្រាសាទបន្ទាយសម្រែ, អង្គរវត្ត, បាយ័ន និងបន្ទាយឆ្មារជាដើម មិនរំកិល ឬក្រៀក គេរមែងតែប្រើដែកមួយមានរាងជាអក្សរអ៊ី (I) សម្រាប់ទាមថ្មឲ្យជាប់ ដោយជាប់ជាពន្លូញ និងលាក់ជាក្បាលអណ្តែងនៅលើផ្ទៃថ្មនោះ ។
អ្វីដែលគួរឲ្យចងចាំផងដែរ គឺថាដើម្បីលើកថ្ម ពីខាងក្រោមប្រាសាទនៅខាងលើ គេមានចម្លាក់ចោះរន្ធនៅលើដុំថ្មប្រយោជន៍ នឹងអូសទាញ ។
ភាពដាំជាប់គ្នាយ៉ាងស្អិតរមួតនៃថ្ម ក៏អាស្រ័យលើការត្រដុះមុខថ្ម មុនពេលរៀបថ្មលើគ្នាផងដែរ ៕ 
ម.ត្រាណេ


EmoticonEmoticon