ប្រាសាទ​ក្បាល​គោ នៅ​ខេត្ត​បុរីរម្យ​

ប្រាសាទ​ក្បាល​គោ នៅ​ខេត្ត​បុរីរម្យ​
នៅក្នុង​ខេត្ត​បុរីរម្យ(ថៃ)​ដែល​មានន័យថា “​បុរី​ប្រកបដោយ​ភាព​សុខ​ដុម​រម្យ​នា​” ឬ “​បុរី​ដ៏​មនោ​រម្យ​” មាន​ស្លាកស្នាម​វប្បធម៌​ខ្មែរ​បុរាណ​ដ៏​ច្រើន​លើសលប់។ នៅទី​នោះ យើង​បានឃើញ​ប្រាសាទខ្មែរ​មួយ​ឈ្មោះ ប្រាសាទ​ក្បាល​គោ ស្ថិតក្នុង​ភូមិ​ក្បាល​គោ ដែល​​ភាសា​ថៃហៅ​ថា ហួ​វ័រ ក្នុង​ឃុំ​រមៀត (​ល្មេ​ត​) ខេត្ត​បុរីរម្យ ដែលជាប្រាសាទគួរ​ជាទី​ចាប់អារម្មណ៍​។​
​ ​ប្រាសាទ​នេះ ដែល​ពី​ដើម គឺជា​អ​រោ​គ្យ​សាលា ឬ​មន្ទីរពេទ្យ បាន​ដួលរលំ​តាំងពី​យូរណាស់​មកហើយ ម្ល៉ោះហើយ នៅពេលយើង​មកដល់​បូជនីយដ្ឋាន​នេះ យើង​គ្រាន់តែ​បានឃើញ​ទួល​ថ្ម​មួយ​តែប៉ុណ្ណោះ​។ តាម​ការប៉ាន់ស្មាន​រប​ស់​យើង ទំហំ​នៃ​មន្ទីរពេទ្យ​បុរាណ​នេះ​ក៏​មិន​ខុសប្លែក​ពី​មន្ទីរពេទ្យ​ផ្សេងៗ​ឯទៀត​ក្នុង​តំបន់​នេះទេ ដូច​មូលហេតុ​ដែល​គេ​បានដឹង​ស្រាប់​រួចហើយ​។ 
ប្រាសាទ​ក្បាល​គោ នៅ​ខេត្ត​បុរីរម្យ​
0 Google +0 0 0 0 បោះពុម្ព
​នៅក្នុង​ខេត្ត​បុរីរម្យ(ថៃ)​ដែល​មានន័យថា “​បុរី​ប្រកបដោយ​ភាព​សុខ​ដុម​រម្យ​នា​” ឬ “​បុរី​ដ៏​មនោ​រម្យ​” មាន​ស្លាកស្នាម​វប្បធម៌​ខ្មែរ​បុរាណ​ដ៏​ច្រើន​លើសលប់។ នៅទី​នោះ យើង​បានឃើញ​ប្រាសាទខ្មែរ​មួយ​ឈ្មោះ ប្រាសាទ​ក្បាល​គោ ស្ថិតក្នុង​ភូមិ​ក្បាល​គោ ដែល​​ភាសា​ថៃហៅ​ថា ហួ​វ័រ ក្នុង​ឃុំ​រមៀត (​ល្មេ​ត​) ខេត្ត​បុរីរម្យ ដែលជាប្រាសាទគួរ​ជាទី​ចាប់អារម្មណ៍​។​
​ ​ប្រាសាទ​នេះ ដែល​ពី​ដើម គឺជា​អ​រោ​គ្យ​សាលា ឬ​មន្ទីរពេទ្យ បាន​ដួលរលំ​តាំងពី​យូរណាស់​មកហើយ ម្ល៉ោះហើយ នៅពេលយើង​មកដល់​បូជនីយដ្ឋាន​នេះ យើង​គ្រាន់តែ​បានឃើញ​ទួល​ថ្ម​មួយ​តែប៉ុណ្ណោះ​។ តាម​ការប៉ាន់ស្មាន​រប​ស់​យើង ទំហំ​នៃ​មន្ទីរពេទ្យ​បុរាណ​នេះ​ក៏​មិន​ខុសប្លែក​ពី​មន្ទីរពេទ្យ​ផ្សេងៗ​ឯទៀត​ក្នុង​តំបន់​នេះទេ ដូច​មូលហេតុ​ដែល​គេ​បានដឹង​ស្រាប់​រួចហើយ​។
​ ​សូមបញ្ជាក់ថា ដោយសារតែ​តួ​ប្រាង្គ​ប្រធាន គោ​បុ​រៈ (​ទ្វារ​ចូល​) ព្រមទាំង​កំពែង​ប្រាសាទ​ត្រូវបាន​បាក់បែក​ខ្ទេចខ្ទាំ ហើយ​ធ្លាក់​រាបស្មើ​នឹង​ដី ដូច្នេះហើយ យើង​គ្រាន់តែ​ឃើញ​គំនរ​ថ្មបាយក្រៀម​លាយ​លំ​ទៅនឹង​សមាសធាតុ​តុបតែង​ផ្សេងៗ​មួយចំនួន​ធ្វើ​អំពី​ថ្មភក់​តែប៉ុណ្ណោះ​។ ទិដ្ឋភាព​នេះ​គួរ​ឲ្យ​អ​ណោ​ច​អធម៌​ជាទីបំផុត​។​
​ ​ខណៈដែល​យើង​ទើប​មកដល់​ទីតាំង​នៃ​ប្រាសាទ​នេះ គឺនៅ​ឆ្នាំ ១៩៨២ ស្រាប់តែ​ឃើញ​អ្នកស្រុក​មក​បន់ស្រន់​នៅមុខ​ខ្ទម​អ្នកតា​មួយ​ដែល​ស្ថិតនៅ​ចំហៀង​នៃ​ប្រាសាទ​នេះ​។ ជា​ភាសា​ខ្មែរ ពួកគេ​បាន​ឲ្យ​ដឹងថា នៅ​រាល់ពេល​មានទុក្ខ​ភ័យ ឬ​ជម្ងឺ​យារ​យី ហើយដោយ​រំពឹងថា​ព្រះ​នឹង​ជួយ ពួកគេ​រមែង​តែម​កប​ន់​ស្រន់​អង្វរករ សូម​ឲ្យ​ព្រលឹង​ដូនតា ឬ​ជាវ​ត្ថុ​សក្តិ​សិទ្ធិ​ទាំងនោះ​ឲ្យ​អាណិត​ដល់​ពួកគេ ហើយ​ជួយផ្តល់​សេចក្តីសុខ​សេចក្តីចំរើន ឬ​ធ្វើយ៉ាងណា​ឲ្យ​ស្បើយ​រោ​គា​។​
​ ​តាម​ការស្រាវជ្រាវ​រប​ស់​យើង ប្រាសាទ​នេះ​ពិតជា​ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដំណាលគ្នា​ទៅនឹង​ប្រាសាទ​ដទៃៗ​ឯទៀត​ដែរ ដែលជា​អរោគសាលា ឬ​ធម្មសាលា​ក្នុង​តំបន់​៕
ត្រា​ណេ


EmoticonEmoticon