រូបសំណាករូបពីរ រំឭកអនុស្សាវរីយ៍ទាហានខ្មែរទៅចូលរួមជួយបារាំងក្នុងសង្គ្រាមលោកលើកទី ១

Monument des morts, construit par M. Paul Ducuing, le sculteur pour la republique france,
រូបសំណាករូបពីរ រំឭកអនុស្សាវរីយ៍ទាហានខ្មែរទៅចូលរួមជួយបារាំងក្នុងសង្គ្រាមលោកលើកទី ១
រូបសំណាករូបពីរនេះ ត្រូវបានសាងឡើងដោយសិល្បៈករបារាំង មានស្រុកកំណើតនៅទូលូស៍ ឈ្មោះថា ប៉ូល ឌូគូអីង (Paul Ducuing) ដោយមុននឹងសាងរូបសំណាកនេះ លោកបានចូលរៀនអំពីសិល្បៈខ្មែរចំនួនមួយឆមាស (៦ ខែ) នៅសាលារចនា ដែលជាសាលារៀបចំដោយលោក George Groslier នៅឆ្នាំ ១៩១៨ សម្រាប់ពង្រឹងការងារវិចិត្រសិល្បៈរបស់ខ្មែរឡើងវិញ ។





 ក្រោយពីបានបណ្តុះបណ្តាលអំពីសិល្បៈខ្មែររួចហើយ លោកឌូគូអីង បានចំណាយពេល ៣ ឆ្នាំ ដើម្បីស្ថាបនារូបសំណាករូបពីរ ដែលត្រូវបានសម្ពោធនៅឆ្នាំ ១៩២៥ និងត្រូវបាន្បំផ្លាញចោលដោយខ្មែរក្រហមនៅឆ្នាំ ១៩៧៥ គឺក្រោយសម្ពោធបាន ៥០ ឆ្នាំ ហើយសព្វថ្ងៃបំណែកសេសសល់នៃរូបសំណាកនេះត្រូវបានដាក់តាំងនៅក្នុងបរិវេណសារមន្ទីរជាតិ ។ ក្រៅពីរូបតោ រូបដំរី និងរូបនាគក្បាល ៧ ស្តូបនិមិត្តរូបនេះ នៅបានបញ្ចូលលក្ខណៈសិល្បៈខ្មែរមួយចំនុចទៀត នោះគឺទម្រង់តួអង្គរបស់ចេតិយ ដែលទ្ររូបសំណាករូបទាហានខ្មែរបារាំង ដែលទម្រង់តួអង្គនោះប្រហែលជាលោកឌូគូអីង យកគំរូតាមតួអង្គចេតិយធំនៅលើវត្តភ្នំ ។ លោកឌូគូអីង ក៏ជាស្ថាបនិករូបសំណាកស្តេចស៊ីសុវត្ថិ ប្រថាប់លើបល្លង្ក នៅក្នុងទីនាំទេវាវិនច្ឆ័យ ក្នុងព្រះបរមរាជវាំងចតុមុខ ។







EmoticonEmoticon