តើលោកអ្នកដឹងឈ្មោះអ្នករាំរបាំអប្សរាម្នាក់នេះទេ

តើលោកអ្នកដឹងឈ្មោះអ្នករាំរបាំអប្សរាម្នាក់នេះទេ?

តាមរយៈការសិក្សា ស្រាវជ្រាវជាច្រើន របស់អ្នកប្រវត្តិសាស្ត្រចាប់តាំងពីចុង សតវត្សរ៍ ទី ១៩ រហូតមកដល់បច្ចុប្បន្ន អំពីប្រភព និង ប្រវត្តិ ព្រមទាំងអត្ថន័យ របស់ប្រាសាទអង្គរវត្ត ( អង្គរតូច ) ត្រូវបានគេដឹងឮ ល្បីរន្ទឺសុសសាយពាល ពេញពិភពលោក ប៉ុន្តែបញ្ហាដែលពាក់ព័ន្ធទៅនឹងចម្លាក់បុរាណមិនទាន់ ត្រូវបានគេវិភាគសិក្សាឲ្យស៊ីជម្រៅ នៅឡើយទេ ។ រូបជាបញ្ហាចម្លាក់នរក និង ឋានសួគ៌ បញ្ហាសាស្ត្រ វុធ ឬ សម្លៀកបំពាក់ជាដើម ។ 

 
ក្នុងចំណោមរូបចម្លាក់តំណាងឲ្យ ស្រី ទេពអប្សរ ប្រមាណជា ១៥០០ ដែលបានឆ្លាក់នៅលើ ប្រាសាទអង្គរវត្ត យើងបានឃើញចម្លាក់មួយដែលមាន លក្ខណៈខុសប្លែក ពីគេគឺ ស្រីរបាំ នេះ ស្លៀកប៉ឹងលែងដោះដូចជាជនជាតិខ្មែរ ដើម ឬ ខ្មែរលើ ក៏ប៉ុន្តែអ្វីដែល អស្ចារ្យ នោះ គឺ ដៃស្តាំរបស់អ្នករាំដែលមាន រូបឆោមលោមល្អនោះមានកាន់នូវ ឯកសារ មួយ ប្រភេទដែលជា ក្រាំង មើលទៅបត់ជាពីរហើយមានចារ តួអក្សរដូចតទៅ " ទេវីសក្តិ ព្រះកម្រ តាង ..." ។
សំនួរដែលយើងចោទសួរជាសួរថា តើហេតុដូចម្តេចបានជាគេចារឈ្មោះ របស់នាងយ៉ាងដូច្នេះ ? ចម្លើយ ទី ១ គឺ ដើម្បីឲ្យ ឈ្មោះរបស់នាងបានល្បី ខ្ទរខ្ទារ ពីព្រោះនាងមានរូបឆោម លោម ពណ៌ល្អលើស អ្នករបាំដទៃៗទៀត ។ មួយវិញទៀតដោយសារនាងជា ជនជាតិដើមភាគតិច ។ 
អ្នកឆ្លាក់ដែលជាសិល្បករ អាច ត្រូវជាសង្សាររបស់នាង ឬ គ្រាន់តែជា អ្នកលួចសុំសេ្ន ហ៍ពីនាង ហើយដើម្បី បញ្ជាក់នូវទឹកចិត្តស្វាមីភក្តិរបស់ខ្លួន នៅក្នុងក្រអៅបេះដូងក៏បានចារឈ្មោះរបស់នាងទុកលើចម្លាក់ ។ នៅក្នុង អត្ថន័យនេះហើយដែលយើងឃើញ កម្រងារ កម្រ តាង ដែលចារភ្ជាប់នឹង ពាក្យ ទេវីជាភស្តុតាង ស្រាប់ ។ 
តាមរយៈការ វិភាគយើងអាច និយាយបានថាចម្លាក់ ជ្រុង សសរ ប្រាសាទ ថ្មអង្គរ ក៏ ដូចចម្លាក់ ស្រី រាំ ដទៃទៀតសុទ្ធសឹងតែមាន ប្រវត្តិដើម របស់វាជាពិសេសចម្លាក់របស់ខ្មែរយើង ផ្ទាល់តែម្តង ដែលមានអត្ថន័យ ស៊ីជម្រៅជាងគេ ។ ទង្វើនេះជាសញ្ញា បង្ហាញ នូវសេចក្តីសេ្នហាបេតី របស់ សិល្បករខ្មែរ។
សូមជម្រាបថាការ ឆ្លាក់ឈ្មោះ របស់ ស្រី ក្រមុំ ដែលជាអ្នករបាំខាងលើនេះ ក៏ ដើម្បីរក្សា ប្រវត្តិ សេ្នហា ដោយឡែក ចំពោះនាងទេវី ឈ្មោះ សក្តិ ជារៀងរហូតដើម្បីឲ្យមានលក្ខណៈជាអមតៈ ។ ទង្វើបែបនេះជារឿងធម្មតារបស់យុវជន កំលោះ ក្រមុំ បណ្តាលមកពីសេចក្តី សេ្ន ហា ដ៏បរិសុទ្ធរវាងកំលោះ ក្រមុំ ឬ រវាង អ្នកឆ្លាក់រូប និង អ្នករបាំ ។ 
ថ្វីត្បិតតែការគិតថាបញ្ហា ស្នេហារវាងសិល្បករ ដែលជាមន្ត្រីមេក្រុម និង អ្នករបាំ មិនអាចជាការសន្និដ្ឋាន ត្រឹមត្រូវ ១០០ ភាគរយ ដោយសារ យើងគ្មាន ឯកសារសម្គាល់ក៏ដោយ ប៉ុន្តែការចារ ឈ្មោះ របស់ អ្នករបាំ និង សិល្បករ បែបនេះ គឺ ពិតជាសេចក្តីស្នេហា ជា ប្រយោលដែលគេពុំអាចបដិសេធបានដែរ ។ 
ត្រា ណេ


EmoticonEmoticon