ការនិយមយ័ន្ត

ការនិយមយ័ន្ត

តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួត ណាត យ័ន្តមានអត្ថន័យដូចតទៅ ៖ “( ន .) ( យ័ន ) ( យន្ត ; យន្ត្រ “ ការហាម , ឃាត់ ; ដំណើរការពារ ”) គំនូសដែលគូសគូរ ប្រទាក់ឆ្វាក់លើសំពត់ ស ឬ ក្រដាស ជាដើម ដោយសូត្រសែកគាថាអាគមផង ឬ សរសេរ តួអក្សរគាថាអាគម ត្រង់ ចន្លោះៗ ក្រឡា ឬ នៅត្រង់ ជ្រុងៗរាប់ថា ជារបាំង ជា គ្រឿងការពាររារាំងសត្រូវ ឬ អន្តរាយផ្សេងៗតាមដោយជំនឿអ្នកដែល រាប់អាន ទុកចិត្តថាជារបស់ស័ក្តិសិទ្ធ : យ័ន្តក្បាល ៤, យ័ន្ត ក្បាល ៨, គូរយ័ន្ត , បញ្ចុះយ័ន្ត ” ។ 

 
គេសង្កេតឃើញថាការប្រើយ័ន្តជា បញ្ហាសំខាន់ក្នុងវប្បធម៌ ខ្មែរ នាសម័យបុរាណ ហើយចាំបាច់ជាពិសេសក្នុងលទ្ធិ ត ន្ត្រៈ ដោយហេតុថាដូចជាថាមពល អាថ៌កំបាំង យ័ន្តមានកម្លាំងអំណាច ស័ក្តសិទ្ធិ ជួយដល់មនុស្សសម្រេចនូវវត្ថុបំណង អ្វីមួយដែលគេប៉ងប្រាថ្នា ។ 
រួមសេចក្តីមកយ័ន្ត ដែលជាការសាង គាថាមតៈជារូបកម្មនោះមានលក្ខណៈខុសៗ គ្នា ច្រើនបែប ច្រើនយ៉ាងណាស់ ហើយ រីឯគុណសម្បត្តិក៏ដូច្នេះដែរ ។ ក្នុងពុទ្ធត ន្ត្រៈ គេសង្កេតឃើញថាយ័ន្តមានឈ្មោះ ខុសៗ គ្នា ដែល ត្រូវបានពេញនិយមដូចជាយ័ន្ត ស្រីចក្រ ដែលជាគំនូសមានលក្ខណៈ ដូចជាកេរ្តិ៍ខ្មាស ស្ត្រី ត្រួតជាន់គ្នា ៩ ជាន់ ដោយខាងក្នុង មានរាងជា ផ្កាឈូក យ័ន្ត សត្តចក្រ ដែលមានលក្ខណៈជាគំនូស ដូច កេរ្តិ៍ខ្មាស ស្ត្រី តែមានតែ ៧ ជាន់ទេ ហើយ ខាងក្នុងមានរូបរាងដូចផ្កាឈូក ៧ ។ យ៉ាងណាមិញ នាសម័យអង្គរ យើង ក៏បានជួបប្រទះ ចម្លាក់យ័ន្ត ជាផ្កាឈូក ដែលមាន ត្របក ចំនួន ៨ ដូចករណី ប្រាសាទភ្នំ រូង សាងសង់ឡើង នាស . វ ទី ១១ ជា ឧទាហរណ៍ ស្រាប់ ។ រីឯ សម័យនគរភ្នំ វិញ យ័ន្តជាសន្លឹកមាស ដែលពីលើមានរូបផ្កាឈូករីក ក្រពុំ មាន ត្របកឈូក ចំនួន ៧ ឬ ១២ ។ គួរកត់សម្គាល់ផងដែរ ថាជាទូទៅយ័ន្ត ត្រូវគេបញ្ចុះនៅតាម គ្រឹះ ប្រាសាទបុរាណ ដូចករណី ប្រាសាទបាតជុំ នៅ ខេត្តសៀមរាបជាដើម ។
ក្រៅពីនេះយើងក៏អាចរាប់បញ្ចូល នូវ ទំនៀមទម្លាប់មួយចំនួនដែលមាន លក្ខណៈ បែប ត ន្ត្រៈនិយម ដូចជាការ ងូតទឹក ឬ ត្រាំទឹក ថ្នាំ ដើម្បីធ្វើឲ្យ ខ្លួន កាប់មិនមុត ដុតមិនឆេះ ។ ការប្រើ កន្សែងយ័ន្តមានចារបាលីការប្រើ ខ្សែ ចង្កេះដែលមានចារ ព្រះគាថា ជាភាសាបាលី ដោយយកបន្ទះសំណ ឬ ស្ពាន់មាស ឬ ប្រាក់សន្លឹកមកធ្វើ នឹង ការប្រើគាថាអាគម គឺការចាប់ផ្តើមឡើង ពី ឱម ដែលគេចារនៅផ្នែក ខាងលើនៅផ្ទាំងសិលាចារឹក ឬក៏មុន ចប់ កម្មពិធីអ្វីមួយ ។
សូមរំឮកថាពាក្យ ឱម នេះបានន័យ ដល់ ព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្ម ។ ក្នុងលទ្ធិ ត ន្ត្រៈ គេបានបំបែក ពាក្យ ឱម បែប ព្រាហ្មណ៍និយម ឲ្យក្លាយទៅជា ពុទ្ធនិយម ម្ល៉ោះហើយពាក្យ ឱម ត្រូវបានបំបែកជា អះអ៊ុម ។ 
ជារួមយើងអាចសន្និដ្ឋានក្នុងពិធី កម្ម ផ្សេងៗបានថាទាំង ព្រាហ្មញ្ញសាសនា ទាំងពុទ្ធសាសនាតាំងតែសម័យ នគរ ភ្នំ រហូតដល់ បច្ចុប្បន្នភាព ដោយបានឆ្លងកាត់ សម័យមហានគរការប្រើ នូវយ័ន្ត មន្តអាគមដោយបំណងចង់ឲ្យសុខសប្បាយមានសិរីមង្គលគឺជាប្រពៃណី ខ្មែរដែលមានប្រភពចេញពីឥណ្ឌា ៕ 
ត្រា ណេ


EmoticonEmoticon